(855) 023 928 789
English Chinese (Simplified)

Events

ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាមេរិកនៅកម្ពុជាថា ការរឹតបន្តឹងច្បាប់ និងពន្ធ អាចធ្វើឲ្យផែនការពង្រីកទីតាំង ១០០ និងភ្នាក់ងារ ៧ពាន់នាក់ សម្រេចមុនកំណត់

1

(ភ្នំពេញ)៖ ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាមេរិកនៅកម្ពុជា KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការរឹតបន្តឹងច្បាប់ និងការបង់ពន្ធនៅកម្ពុជា ហើយលោកថា ការរឹតបន្តឹងនេះ អាចនឹងជួយឲ្យក្រុមហ៊ុនខ្លួនសម្រេចផែនការពង្រីកសាខា-អនុសាខា ១០០ទីតាំង និងភ្នាក់ងារ ៧,០០០នាក់ ក្នុងរយៈពេល ១០ឆ្នាំបង្រួមមកនៅត្រឹម ៧ឆ្នាំទៀតផង។

ការថ្លែងបែបនេះបានធ្វើឡើងស្របពេល KW Camabodia បានតែងតាំងលោក ស៊ីម តារា ជាសមាជិកក្រុមប្រឹក្សាភិបាល និងជានាយកផ្នែកបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុនកាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែល ដើម្បីចូលរួមបណ្ដុះបណ្ដាលដល់ភ្នាក់ងារអចនទ្រព្យនៅកម្ពុជា ពិសេសចូលរួមបេសកកម្មពង្រីកសាខា-អនុសាខា និងភ្នាក់ងារ ក្នុងរយៈពេល ១០ឆ្នាំតែម្ដង។

អ្នកជំនាញអចលនទ្រព្យខាងលើបញ្ជាក់ថា ទោះបីវិបត្តិកូវីដ-១៩ ធ្វើឲ្យក្រុមហ៊ុនខាតអស់ ១ឆ្នាំក្ដី តែលោកនៅតែជឿជាក់ ក្នុងការសម្រេចផែនការ ពិសេសក្រោយវត្តមានលោក ស៊ីម តារា ស្ម័គ្រចិត្តចូលរួមជួបណ្ដុះបណ្ដាល និងលើទឹកចិត្តភ្នាក់ងារក្នុងវិស័យដីធ្លី។ អ្វីដែលសំខាន់ នៅពេលកម្ពុជាអនុវត្តច្បាប់ និងការបង់ពន្ធកាន់តែតឹងរឹង ធ្វើឲ្យផែនការពង្រីកសក្ដានុពល ឈានទៅគ្រប់គ្រង់ទីផ្សារក្នុងស្រុក ៣០% ក្នុងរយៈពេល ១០ឆ្នាំ កាន់តែរលូន ដ្បិតក្រុមហ៊ុនខ្លួនបានគោរពច្បាប់ ១០០%។

លោកបណ្ឌិត គីម ហ៊ាង ថា «KW Cambodia គឺជាម៉ូដែលរបស់អាមេរិក ដែលធ្វើអ្វីៗ គឺច្បាប់ និងពន្ធ នៅពេលកម្ពុជាអនុវត្តច្បាប់ កាន់តែតឹងរឹង ការយកពន្ធកាន់តែតឹង គឺជាការជួយ KW Cambodia...។ ខ្ញុំមើលពីឥឡូវទៅច្បាប់រកស៊ីដីធ្លីស្រុកយើង ច្បាប់តឹង ពន្ធតឹង មនុស្សជាច្រើន គាត់រអ៊ូថាពិបាក តែសម្រាប់ KW Cambodia គឺជារឿងល្អ។ ពេលច្បាប់តឹងជាងមុនការបង់ពន្ធច្បាស់ជាងមុន គឺកាន់តែល្អសម្រាប់យើង ហើយធ្វើឲ្យក្ដីរំពឹង ១០ឆ្នាំ បង្កើត ១០០ទីតាំង និងភ្នាក់ងារ ៧,០០០នាក់ បង្រួមមកនៅត្រឹម ៧ឆ្នាំទេ»។

ទន្ទឹមជាមួយគ្នា ក្រោយក្លាយជាសមាជិករបស់គ្រួសារ KW លោក ស៊ីម តារា ក៏បានសម្ដែងការនូវការរំពឹងទុកខ្ពស់ ក្នុងការរួមចំណែកបណ្ដុះបណ្ដាល និងផលិតនូវធនធានមនុស្ស ដើម្បីក្លាយជាភ្នាក់ងារអាជីព និងជោគជ័យលើវិស័យដ៏មានសក្ដានុពេលនេះដែរ។ លើសពីនេះ លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងបេសកកម្មចូលរួមពង្រីកទីតាំងឲ្យបានច្រើនក្នុងប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីលើពិភពលោកនៅកម្ពុជានេះ។

សូមរំឭកថា ក្រោយសម្រេចចុះហត្ថលេខាទិញសិទ្ធិ Master Franchise ពីក្រុមហ៊ុនអចលនទ្រព្យអាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៨ លោកបណ្ឌិត គីម ហ៊ាង បានបង្ហាញមហិច្ឆតាដ៏ធំ ពោលគឺក្នុងរយៈពេល ១០ឆ្នាំ ត្រូវពង្រីកសាខា-អនុសាខាឲ្យបាន ១០០ទីតាំង និងភ្នាក់ងារ ៧ពាន់នាក់នៅកម្ពុជា។ លើសពីនេះលោកថែមទាំងមានទស្សនៈវិស័យយ៉ាងធំ ក្នុងការគ្រប់គ្រងទីផ្សារអចលនទ្រព្យក្នុងស្រុក ៣០% ទៀតផង៕

1

1

1

Source From: freshnewsasia