(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង អះអាងថាបញ្ហាព្យុះភ្លៀងកូវីដនាពេលនេះគឺពិតជាបានបញ្ជាក់ថាក្រុមហ៊ុនណាដែលខ្លាំងរឹងមាំអាចនៅឈរជើងបានក្នុងអំឡុងការលំបាកនេះ ចំណែកក្រុមហ៊ុនដែលខ្សោយក៏ត្រូវបាត់ខ្លួននាពេលនេះដែរ។
លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងក្នុងថ្ងៃបង្កើតសាខាថ្មី KW Cambodia សៀមរាបថា អំឡុងកូវីដនេះគឺពិតជាបានបញ្ជាក់ហើយថាក្រុមហ៊ុនណាដែលធំ និងអាចឈរជើងបានរហូតដល់សព្វថ្ងៃ។
អ្នកជំនាញខាងអចលនទ្រព្យខាងលើនេះបន្តលើកឡើងទៀតថា លោកពិតជាមានចិត្តរីករាយផងដែរ ដែលឱកាសដល់លំបាកក្នុងពេលកូវីដ តែខាង KW Cambodia នៅតែមានភាពរីកចម្រើន និងពង្រីកខ្លួនបន្ថែមទៀតបាននៅសៀមរាប។ ការពង្រីកខ្លួននេះក៏ជាយុទ្ធសាស្ត្ររបស់លោកដែលធ្លាប់បានលើកឡើង «រំលាយទឹកបឹងឲ្យចូលទន្លេ រំលាយទន្លេឲ្យសមុទ្រ រំលាយសមុទ្រឲ្យចូលមហាសមុទ្រ»។
រំលឹកដែរថា លោកបណ្ឌិត គីម ហ៊ាង ជាអ្នកជំនាញផ្នែកអចលនទ្រព្យម្នាក់ដែលមានបទពិសោធច្រើនឆ្នាំ និងល្បីឈ្មោះនៅកម្ពុជា។ លោកក៏ជាប្រធានក្រុមហ៊ុន KW Cambodia ផងដែរ៕