(855) 023 928 789
English Chinese (Simplified)

Events

បណ្ឌិត គីម ហ៊ាង ថាវ័យខ្ទង់ ២០ទៅ៣០ឆ្នាំ គួរធ្វើរឿងពីរនេះឲ្យបាន

189
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រាប់ពីអាយុនិងពេលវេលាគួរវិនិយោគអចលនទ្រព្

“សប្បាយទាន់ខ្លួននៅក្មេង តែចាស់វង្វេង ស្លាប់ទៅឥតយកអ្វីទៅបាននោះទេ” នេះជាទស្សនមួយដែលតែងលឺជារឿយៗ ឬជាពាក្យសម្តីចម្ងកឡកលើយលេងសើចគ្នា។ តាមរយៈទស្សនដែលបានលើកឡើងខាងលើនេះក៏ត្រូវម្យ៉ាងដែរតែមិនទាំងស្រុងនោះទេ បើយើងសិក្សាសញ្ជឹងគិតវែកញែកឲ្យស៊ីជម្រៅបន្តិច យើងឃើញថាវ័យ ២០ទៅ៣០ឆ្នាំ​ ជាពេលវេលាដ៏សំខាន់បំផុតនៅក្នុងដំណាក់កាលនៃឆាកជីវិតរបស់មនុស្ស វាជះឥទ្ធិពលខ្លាំងសម្រាប់អនាគត ពោលដោយខ្លីអនាគតអ្នកបែបណាគឺពឹងផ្អែកទៅលើការប្រើប្រាស់ពេលវេលានៅចន្លោះវយ័ ២០ទៅ៣០ឆ្នាំនេះឯង។

ជុំវិញរឿងនេះ លោកបណ្ឌិតគីម ហ៊ាងដែលជាអគ្គនាយកក្រុមហ៊ុន ​KW  Cambodia និងKhmer Real Estate បានចែករំលែកនូវរឿងធំៗ២ ដែលមនុស្សប្រុសស្រីត្រូវធ្វើ​ និងសម្រួចឲ្យខ្លាំង លុតដំហ្វឹកហាត់ពុធខ្លួនឲ្យមាំ ផ្សាំឲ្យស្អិតកៀកគិតស្គាល់ឲ្យច្បាស់នោះជីវិតនឹងមិនលំបាកវេទនាឡើយ៖

១. រកមេល្អ

នេះជាវ័យសប្បាយផង ធ្វើការផង រៀនផង ប៉ុន្តែគួរផ្តោតការយកចិត្តទុកដាក់ឲ្យខ្លាំងទៅលើការងារ និងការសិក្សារៀនសូត្រជាងការលំហែរសប្បាយរីករាយ។ យ៉ាងណាមិញ ការបើកទំព័រថ្មីនៃជីវិតការងារអ្នកត្រូវស្វែងរកក្រុមហ៊ុន ឬថ្នាក់ដឹកនាំដែលអ្នកយល់ថាល្អ និងអាចដឹកនាំជីវិតអ្នកទៅកាន់ភាពល្អប្រសើរបាន ដោយពុំគួរសម្លឹងមើលលើអត្ថប្រយោជន៍នៃប្រាក់ខែតែមួយមុខនោះទេ។

រកការងារដែលត្រូវនឹងអនាគតមួយដែលអ្នកចង់បាន ជាមួយនឹងមេល្អ ព្រោះអ្នកអាចរៀនសូត្របានយ៉ាងច្រើនពីគាត់ បន្ទាប់មកធ្វើការឲ្យខ្លាំង ដាក់ចិត្តរៀនពីអ្វីដែលថ្មីពាក់ព័ន្ធនឹងគោលដៅរបស់អ្នក នោះអ្នកនឹងមើលឃើញខ្លួនឯងអភិវឌ្ឍខ្លួនលឿននឹកស្មានមិនដល់។

២. ចាប់ផ្តើមចេញរកស៊ី

លោកបណ្ឌិតបានលើកឡើងថា អ្នកធ្វើការងារ មានមុខងារ តួនាទីស្របតាមជំនាញវិជ្ជាជីវនៅក្នុងស្ថាប័នផ្សេងៗ ឬធ្វើការតាមធម្មតា ពិបាកនឹងក្លាយជាអ្នកមានណាស់។ ម្លោះហើយនៅកំឡុងពេលដែលអ្នកកំពុងបម្រើការនៅក្នុងស្ថាប័ន ឬអង្គភាពណាមួយដែលអាចនាំអ្នកទៅកាន់ការសម្រេចក្តីស្រម៉ៃរបស់អ្នកហើយ អ្នកគួរបើកចិត្តរៀនពីការងារនោះឲ្យបានខ្លាំង ដើម្បីមានឱកាសចេញរកស៊ីចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ព្រោះមានតែការចេញរកស៊ីតែម្យ៉ាងគត់ដែលអាចរំដោះអ្នកទៅកាន់ភាពស្តុកស្តម្ភ និងចៀសផុតពីភាពក្របាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (អ្នកនិពន្ធផ្នែកភាពជាអ្នកដឹកនាំ)

Telegram: 0964997366

 

Source From: www.business-cambodia.com/