(855) 023 928 789
English Chinese (Simplified)

ឱកាសពិសេស! បុរី ខេអេស រ៉េស៊ីដេន (KS Residence) ចាប់ដៃគូជាមួយ ធនាគារ PPCB ដើម្បីផ្តល់កម្ចី៩០% និងបញ្ចុះតម្លៃ៣ម៉ឺនដុល្លារភ្លាមៗ

1
បុរី KS Residence

កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ នេះ លោកឧកញ៉ាបណ្ឌិត គីមហ៊ាង ម្ចាស់បុរី ខេអេស រ៉េស៊ីដេន (KS Residence) បានបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយធនាគារ ភ្នំពេញពាណិជ្ជ (PPCB) ក្នុងភាពជាដៃគូរ រវាងបុរី និងធនាគារក្នុងគោលបំណងធ្វើឲ្យមានភាពងាយស្រួលដល់អតិថិជនដែលទិញផ្ទះនៅបុរី ខេអេស រ៉េស៊ីដេន។

ក្នុងភាពជាដៃគូនេះ អតិថិជនទាំងអស់ អាចបង់ប្រាក់ជាមួយបុរីត្រឹមតែ ១០% ប៉ុណ្ណោះ ហើយទឹកប្រាក់ដែលនៅសល់ ៩០% ទៀត អតិថិជន អាចប្រើប្រាស់សេវាឥណទានគេហដ្ឋានពីពីធនាគារ ភ្នំពេញពាណិជ្ជ (PPCB) ដែលឥណទាននេះមានរយៈវែងរហូតដល់២០ឆ្នាំ។ ជាមួយគ្នានេះផងដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានប្រកាសបើកលក់ វីឡាទោលចំនួន ៥៥ វីឡាថែមទៀតផងដែរ ដើម្បីបំពេញតម្រូវការដល់អតិថិជនដែលមានបំណងចង់បានផ្ទះប្រភេទវីឡានៅក្នុងបុរី ខេអេស រ៉េស៊ីដេន។

វីឡាទោលទាំងនោះមាន ទំហំដី ៩,៥ម៉ x ៣១ម៉ និងមានទំហំផ្ទះ ៨ម៉ x ១២ម៉ កម្ពស់២ជាន់មាន ៣បន្ទប់គេង និង ៤បន្ទប់ទឹក ហើយនៅសល់ដីខាងមុខទូលាយរហូតដល់13ម៉ែត្រ ខាងក្រោយ៥ម៉ែត្រ។

ក្នុងឱកាសបើកលក់វីឡាទោលនេះផងដែរ បុរីមានប្រម៉ូតសិនពិសេសចំនួន៩ផ្ទះ ដោយចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បុរី នឹងបញ្ចុះតម្លៃរហូត ៣០ ០០០ ដុល្លារអាមេរិក ហើយមានមានថែមជូនទូតាំងទូរទស្សន៍ ទូចង្ក្រានលើ-ក្រោមមួយឈុត ទុយោម៉ាស៊ីនត្រជាក់ ធ្វើរបងជុំវិញផ្ទះជុំវិញ និងទីធ្លាធំទូលាយ។
លោកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា ការដែលបុរី ខេអេស រ៉េស៊ីដេន ទទួលបានជោគជ័យខ្លាំងគឺដោយសារទទួលបានការទុកចិត្តខ្ពស់ពីសំណាក់អតិថិជន ដែលបានអញ្ជើញមកមើលគម្រោង ហើយក៏សម្រេចទិញតែម្តង ក៏ព្រោះតែ បុរី ខេអេស រ៉េស៊ីដេន ផ្តោតសំខាន់ទៅលើគុណភាពសំណង់ និងភាពស្របច្បាស់ជាចម្បង ដោយបុរី ខេអេស រ៉េស៊ីដេន មានផ្តល់ជូនប្លង់រឹងទៅឈ្មោះអតិថិជន១០០% តែម្តង ដោយអ្នកទិញមិនចាំបាច់ចំណាយលុយ១កាក់១សេនក្នុងការបង់ពន្ធ ឬសេវាផ្សេងនោះទេ គឺបុរីជាអ្នកចំណាយឲ្យទាំងអស់។

បុរី ខេអេស រ៉េស៊ីដេន ស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅច្រើនតាំងពីដើមមក និងកំពុងមានការអភិវឌ្ឍន៍ខ្លាំង នៅជិតផ្សារ ធនាគារ សាលារៀនរដ្ឋ និងឯកជន មន្ទីពេទ្យ វត្តអារាម ផ្ទះប្រជាជន និងមានចំណុចពិសេស១ទៀតគឺ ម៉ូតផ្ទះជាវីឡាទោល និងវីឡាកូនកាត់ មានរបងជុំវិញ មានសល់ដីមុខក្រោយធំទូលាយ ងាយស្រួលក្នុងការរស់នៅបែបស្ងប់ស្ងាត់ និងមានសុវត្ថិភាពខ្ពស់។

លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់បន្ថែមថា ប្លុក “D” គឺពិសេសជាងគេ ដោយអតិថិជនមិនចាំបាច់មានប្រាក់កក់នោះទេ និងអាចរំលស់សុទ្ធ ១០០% ផ្ទាល់ជាមួយបុរីតែម្តង រហូតដល់១០ឆ្នាំ។

គួររំឭកផងដែរថា បុរី ខេអេស រ៉េស៊ីដេន មានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយ១២គីឡូម៉ែត្រ ពីស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ ១ និងចម្ងាយ ១៨០០ម៉ែត្រពីផ្លូវជាតិលេខ១ ចុះតាមការ៉ាស់សាំង LHR ដែលនៅជិតផ្សារ កៀនស្វាយផ្លាហ្សារ ឬត្រឹម ៣០០ម៉ែត្រ ពីទីលានវាយកូនហ្គោល និងទីក្រុងវឌ្ឍនះ។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានា អាចចូលទៅកាន់៖

  • លេខទូរសព្ទ៖ 016 96 2000, 069 96 2000, 078 96 2000 & 099 96 2000
  • ហ្វេសបុកផេក (Facebook ផ្លូវការ)៖ borey.ksresidence
  • ផែនទីតាម Google Map៖ https://goo.gl/maps/yhwvCSxQp4ptEk247
1
1
1