


ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញពីការស្វាគមន៍ និងអបអរសាទរទៅដល់ម្ចាស់ផ្ទះ បុរី វិមានសំណាង ដែលមកទទួលវីឡាព្រីនដ៏ប្រណិត។

នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកឧកញ៉ាអគ្គនាយក បានបង្ហោះរូបភាពភ្ជាប់ជាមួយសារបែបនេះថា៖ “សូមស្វាគមន៍ ទៅកាន់ម្ចាស់ផ្ទះ បុរី វិមានសំណាង ដែលមកទទួលវីឡាព្រីនដ៏ប្រណិត។ សូមគោរពជូនពរទៅដល់អតិថិជនជួបតែសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច”។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារ អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕

