(855) 023 928 789
English Chinese (Simplified)

Events

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា

28


នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង ម.ក (Borey Vimean Samnang Plc) រួមដំណើរដោយលោក ពៅ សូវណ្ណារិទ្ធិ នាយកប្រតិបត្តិ ក្រុមហ៊ុនធានាទិញមូលបត្រ Campu Securities Plc បានជួបសម្តែងការគួរសម និងបានពិភាក្សារជាមួយ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផមក)។

ក្នុងឱកាសនេះដែរ លោកឧកញ៉ាបណ្ឌិត បានជម្រាបជូនអំពីដំណើរទៅមុខ របស់បុរី វិមានសំណាង ដែលត្រៀមចូលក្នុងផ្សារភាគហ៊ុនរបស់កម្ពុជា ក្នុងពេលឆាប់ៗនេះ ដោយក្រុមហ៊ុនមានឆន្ទះរួមគ្នាក្នុងការនាំទីផ្សារមូលធនកម្ពុជា (Cambodia Stock Market) ទៅកាន់កម្រិតមួយខ្ពស់ជាងនេះ។

សូមជម្រាបថា កាលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងថា បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងក្លាយជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ ដែលនឹងឡើងផ្សារភាគហ៊ុននៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ៕