(855) 023 928 789
English Chinese (Simplified)

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បង្ហាញវិថីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងវិស័យ អចលនទ្រព្យ

In Setha, vice president of World Trust Estate
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បង្ហាញវិថីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងវិស័យ អចលនទ្រព្យ

បាត់ដំបងៈ ជាប្រតិបត្តិករយ៉ាងជោគជ័យ នៅក្នុងវិស័យអចលនទ្រព្យ បច្ចុប្បន្នលោកឧកញ៉ា បណ្ឌិត គីម ហ៊ាង បាននិងកំពុងនាំយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកមកកាន់កម្ពុជា ដែលមានឈ្មោះថា KW  Cambodia រួមជាមួយនឹងផែនការយុទ្ធសាស្ត្រ បង្កើតសាខាឱ្យបាន១០០ទីតាំង និងបង្កើនក្រុមការងារឱ្យបាន៧០០០នាក់នៅទូទាំងប្រទេស។

kw banner 2020-10-23 14-41-24

ប្រធាន KW Cambodia លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ប្រាប់ភ្នាក់ងារគេហទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា គោលដៅចម្បងរបស់លោក គឺធ្វើយ៉ាងណាអាចជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យមានភាពរីកចម្រើនខ្លាំង និងបណ្តុះបណ្តាល ចែករំលែកចំណេះដឹង និងជំនាញផ្នែកអចលនទ្រព្យ ដល់មនុស្សជុំវិញខ្លួនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

លោកឧកញ៉ាបានបញ្ជាក់ថា “ជាញឹកញាប់ ខ្ញុំតែងផ្តល់ពេលវេលាសម្រាប់វគ្គប  ណ្តុះបណ្តាល និងចែករំលែកនូវចំណេះដឹង ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យនៅកម្ពុជា ត្បិតវិស័យមួយនេះមានភាពទូលំទូលាយ ដែលអាចផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រតិបត្តិ”។ លោកបន្តថា “ជាក់ស្ដែងដូចជានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ តាមរយៈក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia បានបង្កើតវគ្គសិក្ខាសាលាស្ដីពី វិថីឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងវិស័យអចលនទ្រព្យ ដែលមានអ្នកចូលរួមសិក្សា និងស្វែងយល់ចំនួន២០០នាក់ នៅសណ្ឋាគារ ប្រេស៊ីដង់ ក្រុងបាត់ដំបង”។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍បន្តទៀតថា តាមរយៈនៃអង្គសិក្ខាសាលាមួយនេះ អ្នកចូលរួមទាំងអស់ដែលពាក់ព័ន្ធ និងកំពុងប្រឡូកនៅក្នុងទីផ្សារអចលនទ្រព្យ នឹងបានស្វែងយល់បន្ថែមពីយុទ្ធសាស្ត្រទីផ្សារ គន្លឹះនៃការទិញ-លក់អចល​នទ្រព្យដែលទទួលបានផលចំណេញ ក៏ដូចជាវិធីសាស្ត្រនៃការតាមដានវាយតម្លៃអចលនវត្ថុប្រកបដោយភាពសុក្រឹត្យ និងស្របទៅនឹងតម្លៃលើទីផ្សារ ក្រោមការបណ្តុះបណ្តាលរបស់ខ្ញុំដោយផ្ទាល់ រួមជាមួយគ្រូជំនាញជាច្រើននាក់ទៀត”។

នៅក្នុងគោលដៅចម្បង របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia ដែលគ្រប់គ្រង និងដឹកនាំដោយលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង គឺបង្កើតសា​ខានៅតាមបណ្តាខេត្តក្រុងនានា ទូទាំងប្រទេសកម្ពុជាឱ្យបានចំនួន១០០ទីតាំង បង្កើនក្រុមការងារ និងពង្រីកវិសាលភាពឱ្យបានចំនួន៧០០០នាក់ រួមជាមួយនឹងការរកប្រាក់ចំណូលប្រចាំឆ្នាំឱ្យបានចំនួន១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២៨ខាងមុខនេះ ៕

Source From: www.propertyarea.asia