ក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅកម្ពុជា KW Cambodia នឹងរៀបចំសិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំ បើកឆាកឆ្នាំថ្មី២០២៣ ជាមួយនឹងវាគ្មិនល្បីៗជាច្រើនរូប ក្នុងនោះរួមមានទាំងវាគ្មិនល្បីៗលំដាប់អន្តរជាតិ ចំនួន ២រូបផងដែរ នៅដឺព្រេមៀ សេនធ័រ សែនសុខ (អគារ A) នាថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។
១. លោក Jeff Foo អតីតប្រធានវិទ្យាស្ថានភ្នាក់ងារអចលនទ្រព្យសិង្ហបុរី (Institute of Estate Agent, Singapore) នឹងធ្វើបទបង្ហាញពីប្រធានបទ៖ “របៀបលក់អចលនទ្រព្យនៅបរទេស”។
២. លោក Chenyi Chiu ជាអ្នកវិនិយោគ និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យយូរឆ្នាំនៅតៃវ៉ាន់ អាមេរិក និងកម្ពុជា នឹងធ្វើបទបង្ហាញពីប្រធានបទ៖ “ការយល់ឃើញរបស់អ្នកអភិវឌ្ឍន៍បរទេស អំពីអចលនទ្រព្យកម្ពុជា”។
ជាមួយគ្នានេះ សម្រាប់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងធ្វើបទបង្ហាញដ៏សំខាន់មួយផងដែរ ដែលនឹងលើកឡើងពីប្រធានបទ៖ “ស្ថានភាពឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា”។
គួរបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ នឹងចាប់ផ្តើមពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ០៥:០០នាទីល្ងាច ហើយសាធារណៈជនអាចអញ្ជើញចុះឈ្មោះចូលរួម ក្នុងចំនួនកំណត់ ៥០០នាក់ ដោយឥតគិតថ្លៃ តាមរយៈតំណរ ឬលេខទូរសព្ទ័ដូចខាងក្រោម៖
Link: https://forms.gle/7AwmT6zmgfkVc5rD8
077 581 100 (Telegram)
087 581 100 ។