កាលពីថ្ងៃទី ២៨ ធ្នូ ២០២៣ សមាជិក-សមាជិកា BNI Amazing-Phnom Penh 2, Cambodia ជាច្រើនរូប បានធ្វើដំណើរទស្សនកិច្ចនៅ បុរី វិមានសំណាងដោយផ្ទាល់ ព្រមទាំងបានចូលរួមស្តាប់ការធ្វើបទបង្ហាញគម្រោងសំខាន់ៗរបស់បុរី វិមានសំណាង ពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង។
BNI ជាស្ថាប័នបណ្តាញទំនាក់ទំនងអន្តរជាតិមួយ ដែលផ្តល់ឱកាសឱ្យម្ចាស់អាជីវកម្មជួបជុំគ្នាជាប្រចាំ ដើម្បីជួយប្រឹក្សា ដោះស្រាយលើបញ្ហាជាប់គាំងនានា ក្នុងការធ្វើអាជីវកម្ម និងការចែករំលែកផ្តល់គំនិតអំពីការធ្វើអាជីវកម្មជាច្រើនដល់គ្នាទៅវិញទៅមក។
ចំពោះវិធានការរបស់រាជរដ្ឋាភិបាលនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹង។ លោកឧកញ៉ាបណ្ឌិត បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះថា ក្នុងនាមលោកជាអ្នករកស៊ី លោកសូមគាំទ្រទាំងស្រុង ចំពោះវិធានការដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើតគណៈកម្មការមួយ ដើម្បីជំរុញដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យអាចដំណើរការឡើងវិញ នូវអ្វីដែលបានជាប់គាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះជាវិធានការដ៏ល្អ និងជាអ្វីដែលវិស័យឯកជនកំពុងតែរំពឹងថា នឹងទទួលបានជោគជ័យ។
លោកឧកញ៉ា បានបន្ថែមដូច្នេះថា៖ ផែនការដែលបានដាក់ចេញដោយសម្តេចធិបតី ជាផែនការពង្រឹងអ្វីដែលមានក្នុងស្រុក។ ជាក់ស្តែង ផែនការនេះល្អហើយ ប៉ុន្តែបើចង់បានល្អជាងនេះទៀត គឺត្រូវជំរុញការងារខាងក្រៅប្រទេសទៀត។ ការរកស៊ីបច្ចុប្បន្ននេះ យើងមិនអាចចាំឱ្យគេមកនោះទេ គួរតែយើងទៅគោះទ្វារគេតែម្តង។ ក្នុងរយៈពេលជិត ៦ខែចុងក្រោយនេះ យើងឃើញថា អ្វីដែលសម្តេចធិបតីបានធ្វើគឺ ធ្វើទាំងក្នុងធ្វើទាំងក្រៅ មានន័យថា ទៅស្រុកក្រៅហៅគេមករកស៊ី ហើយពង្រឹងការងារក្នុងស្រុក គ្រាន់តែថាយើងត្រូវការពេលវេលា។ ចំពោះវិស័យដីធ្លី អចលនទ្រព្យនៅខេត្តព្រះសីហនុ គឺមានសភាពធ្ងន់ធ្ងរ ព្រោះមានបញ្ហាអគាររាប់ពាន់។ សម្រាប់យោបល់ខ្ញុំ រដ្ឋបានចេញមុខរួចហើយ ដូច្នេះវិស័យឯកជន ត្រូវទៅក្រៅទាំងអស់គ្នា ដើម្បីជួយទាក់ទាញបរទេសឱ្យមកវិនិយោគនៅស្រុកខ្មែរ។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទស្សនកិច្ចផ្លូវការ និងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំនានានៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែឆ្លៀតពេលដ៏មមាញឹក ដើម្បីជួបពិភាក្សាពហុភាគី ឬទ្វេភាគី ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសនានា ឬថ្នាក់ដឹកនាំក្រុមហ៊ុនឯកជនបរទេស ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគិនប្រទេស ឱ្យមកវិនិយោគនៅកម្ពុជា៕
បុរី វិមានសំណាង ជាគម្រោងអភិវឌ្ឍលំនៅឋានបែបអភិជន ដោយមានការសាងសង់ជាប្រភេទផ្ទះអាជីវកម្ម (Shophouse) រួមទាំងប្រភេទផ្ទះវីឡាប្រណិតៗចំនួន ៤ប្រភេទទៀតដូចជា វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។
បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ ???????????? ???????? ????????????????
???????????????????????????????? ????????????????????????????: https://t.me/BoreyVimeanSamnang
????????????????????????????????: https://bit.ly/3rBzGAQ