(855) 023 928 789
English Chinese (Simplified)

ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង បរិច្ចាកប្រាក់ជូនទៅដល់មូលនិធិគន្ធបុប្ផាកម្ពុជា

នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង បរិច្ចាកប្រាក់ជូនទៅដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលកំពុងបន្តបេសកម្មរបស់ខ្លួនក្នុងការជួយសង្គ្រោះកុមារ ទារក និងមាតាយ៉ាងសកម្ម សង្គ្រោះជីវិត ទារក កុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និង មិនរើសអើង។

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ដើម្បីបំផុសចលនាចូលរួមបរិច្ចាគរបស់ក្រសួង-ស្ថានប័ន, ក្រុមហ៊ុន-សហគ្រាស និងសប្បុរសជននានា រួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារ នៅកម្ពុជាប្រកបដោយគុណភាព មិនរើសអើង និងដោយមិនគិតថ្លៃ ជាពិសេសកុមារដែលមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានការថែទាំ ព្យាបាល និងសិទ្ធិក្នុងរស់រានមានជីវិតប្រកបដោយសមធម៌ និងបរិយាបន្ន ស្រមតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ក្រោមម្លប់នៃសុខសន្តិភាព និងអភិវឌ្ឍន៍។

គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង បានធ្វើឡើងក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាលដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា។

ការចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ “១មុឺនរៀល ១មុឺននាក់” ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាគ្រប់ទីតាំង។

សូមចូលរួមបរិច្ចាគដើម្បីកុមារនៅកម្ពុជាតាមរយៈតំណនេះ៖ ⬇️​https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay