(855) 023 928 789
English Chinese (Simplified)

ជនបរទេសកាន់តែច្រើនចាប់អារម្មណ៍វិនិយោគលើបុរីវិមានសំណាងតាមរយៈយន្តការបរធនបាលកិច្ច

ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលការធ្វើទីផ្សារឆ្ពោះទៅកាន់អន្តរជាតិ អ្នកវិនិយោគជាជនបរទេសកាន់តែច្រើន បាននិងកំពុងចាប់អារម្មណ៍ទិញផ្ទះនៅបុរីវិមានសំណាងសម្រាប់ស្នាក់នៅ ក៏ដូចជាការវិនិយោគ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹង តាមរយៈបណ្តាញតេឡេក្រាមនារសៀលថ្ងៃទី២៩ វិច្ឆិកានេះថា ការធ្វើទីផ្សារបុរីវិមានសំណាងបាន និងកំពុងផ្តោតលើរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

លើសពីនេះ បុរីបាននិងកំពុងធ្វើទីផ្សារ នៅក្រៅប្រទេសដូចជា ប្រទេសឹង្ហបុរី ឥណ្ឌូនេស៊ី និងឥណ្ឌា។
លោកឧកញ៉ាបានបន្តថា យើងកំពុងផ្តោតលើទីផ្សារក្រៅប្រទេសបន្ថែមទៀត ដូចជា ប្រទេសចិន ជប៉ុន កូរ៉េ តៃវ៉ាន់ជាដើម ដើម្បីពង្រីកទីផ្សាររបស់យើងកាន់តែធំ ព្រោះបច្ចុប្បន្នជនបរទេសអាចមានសិទ្ឋទិញផ្ទះ ដីបានតាមរយៈច្បាប់បរធនបាលកិច្ច សម្រាប់ការស្នាក់នៅ និងវិនិយោគរយៈពេលវែងនៅកម្ពុជា”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា នៅក្រោមយន្តការនៃច្បាប់បរធនបាលកិច្ច ធនាគារធំៗមួយចំនួនកំពុងអនុវត្តន៍យន្តការដូចជា Philipytrust, Canatrust ជាដើម ដែលធនាគារពាណិជ្ជទាំងនេះ នឹងជួយសម្រួលបែបបទនិតិវិធីនានា ដល់ជនបរទេស ដែលអាចទិញ ផ្ទះនៅកម្ពុជាបាន ហើយអនុញ្ញាត្តឲ្យជនទាំងនោះធ្វើការ និងស្នាក់នៅរយៈពេលវែងនៅកម្ពុជា៕

Source From: https://propertyarea.asia/