ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានប្រកាសជ្រើសរើស CEO ថ្មីសម្រាប់ក្រុមហ៊ុននេះ ដែលជាអ្នកធ្លាប់សិក្សានៅប្រទេសជឿនលឿន។
លក្ខខ័ណ្ឌនៃការជ្រើសរើស គឺសម្រាប់បេក្ខជនមានចំណុចសំខាន់ៗដូចជា ទី១ មានសញ្ជាតិខ្មែរ និងធ្លាប់ទទួលការអប់រំនៅប្រទេសជឿនលឿន។ ទី២ អាយុពី៣០ ដល់៤០ឆ្នាំ ចេះភាសាខ្មែរ អង់គ្លេស និងចិន។ ទី៣ មានចំណេះដឹងផ្នែកផ្សារហ៊ុន សេដ្ខកិច្ច និងពាណិជ្ជកម្មអាស៊ាន។
លោកឧកញ៉ាបានបញ្ជាក់ថា CEO របស់ KW Cambodia គឺជាតំណែងធំទីពីរ បន្ទាប់លោក ដោយត្រូវធ្វើការងារច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ហើយអត់មានប្រាក់ខែទេ តែអាចទទួលបានភាគហ៊ុនផ្លូវការ របស់ KW Cambodia និងផលប្រយោជន៌ជាច្រើនទៀត។
ក្រុមហ៊ុនKW Cambodia មានប្រភពមកពីទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ដែលលោកឧកញ៉ា បាននាំចូលមកកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងផ្នែកអចលនទ្រព្យ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា៕