ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបគុនខ្មែរយូណាយធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង
កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបគុនខ្មែរយូណាយធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលមានទីតាំងនៅក្នុង បុរីខេអេស រ៉េសុីដេន ដែលស្ថិតនៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាមួយនឹងការប្រកាសបើកក្លឹបប្រដាល់នេះ លោកឧកញ៉ាបណ្ឌិត ក៏បានប្រកាសជ្រើសរើសគ្រូបង្វឹកអាជីពចំនួន ២ ឬ ៣នាក់ ដែលមានលក្ខណៈសម្បត្តិ ដូចជា៖ ១)ធ្លាប់ជាកីឡាប្រដាល់អាជីព និងធ្លាប់ប្រកួតលើស ១០០ ដង ២)មិនផឹកស្រា មិនជក់បារី និងមិនលេងល្បែងសុីសង ៣)ស្រលាញ់ប្រដាល់ និងចង់ចូលរួមធ្វើឱ្យ គុនខ្មែរ យូណាយធីត ក្លាយជាក្លឹបលេខមួយ នៅកម្ពុជា ត្រឹមឆ្នាំ២០៣០។