នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក
បានរៀបចំកម្មវិធីចុះកិច្ចសន្យាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្ហាញពីការសហការគ្នាយ៉ាងស្អិតរមួត
ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏អស្ចារ្យ សម្រាប់អតិថិជន បុរីមានសំណាង។
ការសហការនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី វិមានសំណាង
និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្ថែមមួយកម្រិតទៀត
ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការប្រាក់ពិសេសដល់អតិថិជនដែលមានបំណងវិនិយោគ
និងទិញគេហដ្ឋាន សម្រាប់ការរស់ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់បុរី វិមានសំណាង។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង បានមានប្រសាសន៍ថា៖
«ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាព
រវាងបុរី បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ក្នុងការផ្ដល់ភាពងាយស្រួល
កាន់តែខ្លាំង ជូនដល់អតិថិជនរបស់បុរី វិមានសំណាង ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នា។
លោកឧកញ៉ា ស្ថាបនិកបុរី វិមានសំណាង បានបញ្ជាក់បន្ថែមថា អនុស្សរណៈយោគយល់
ដ៏ពិសេសនេះ ក៏នឹងរួមចំណែកទាក់ទាញ អតិថិជន អ្នកវិនិយោគិនជប៉ុនឱ្យសម្រេចចិត្ត
មកវិនិយោគ ជាមួយបុរី វិមានសំណាង ផថដែរ។
លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមាន
ប្រសាសន៍ថា៖ «ការសហការនេះបានផ្តល់ភាពងាយស្រួលច្រើនដល់អតិថិជន ដែលមាន
បំណងចង់ទិញផ្ទះនៅបុរី វិមានសំណាង។ តាមរយៈ Alliance Program របស់ ធនាគារ ជេ ត្រាស់
រ៉ូយ៉ាល់ អតិថិជន អាចស្នើសុំកម្ចី បានដោយមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំរហូតដល់សំណង់សង់រួចរាល់
នោះទេ ហើយការអនុម័តកម្ចីក៏មានភាពងាយស្រួល និងឆាប់រហ័សផងដែរ»។
ក្រោយពីការចុះហត្ថលេខា អតិថិជនទាំងអស់អាចធ្វើការស្នើសុំឥណទានគេហដ្ឋាន ពីធនាគារ ជេ
ត្រាស់ រ៉ូយ៉ាល់ ម.ក នឹងទទួលបានការផ្ដល់ជូនទំហំឥណទានរហូតដល់៨០ភាគរយនៃតម្លៃទ្រព្យសម្បត្តិ
រួមទាំងអត្រាការប្រាក់៨.៥០ភាគរយ រយៈពេលរហូតទៅដល់២០ឆ្នាំ ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស
ដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី វិមានសំណាង ដើម្បី
សាកសួរព័ត៌មានលម្អិត និងអាចទាក់ទងតាមលេខទូរស័ព្ទ 011 62 6789 ឬទាក់ទងប្រធាន
ផ្នែកផ្តល់ប្រាក់កម្ចី ដែលមានជំនាញវិជ្ជាជីវៈរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក
តាមរយៈ 078 222 082 / 078 222 086 ឬទាក់ទងផ្នែកបម្រើអតិថិជន
របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក តាមរយៈ 023 999 000 ៕