(855) 023 928 789
English Chinese (Simplified)

នេះជាពាក្យពេជ្យចាក់ដោតបំផុត របស់លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង

photo 2026-03-28 16-19-55

១. ឪពុកបង្កើត និងឪពុកម្តាយក្មេកកាន់តែចាស់ ដែលត្រូវការលុយជាចាំបាច់ដើម្បីថែទាំសុខភាព និងយកទៅធ្វើបុណ្យដាក់ទាន!

២. កូនៗកាន់តែធំ ដែលត្រូវការលុយជាចាំបាច់ ដើម្បីរៀនសូត្រថ្នាក់មហាវិទ្យាល័យនៅបរទេស និងធ្វើដំណើរអោយបាន ៥០ប្រទេស!

៣. ការងារកាន់តែទៅមុខ អាជីវកម្មកាន់តែរីកចំរើន បំណុលកាន់តែធំ បង់ពន្ធកាន់តែច្រើន ហើយការទទូលខុសត្រូវចំពោះសង្គមជាតិកាន់តែធ្ងន់!

៤. តាំងពីចាប់ផ្តើមធ្វើអាជីវកម្មក្នុងឆ្នាំ ២០០១-២០២៦ គីម ហ៊ាង ត្រូវធ្វើការ៧ថ្ងៃក្នុងមួយសប្តាហ៌ តែសូមធ្វើការត្រឹម៦ថ្ងៃក្នុងមួយសប្តាហ៌សម្រាប់ឆ្នាំ ២០២៦-២០៣០ សូមធ្វើការត្រឹម៥ថ្ងៃសម្រាប់ ២០៣០-២០៤០ សូមធ្វើការត្រឹម៤ថ្ងៃ សម្រាប់២០៤០-២០៥០និងសូមធ្វើការត្រឹម៣ថ្ងៃក្នុងមួយសប្តាហ៌ សម្រាប់ឆ្នាំ ២០៥០​-២០៦០ ហើយសូមចូលនិវត្តន៌ត្រឹមឆ្នាំ ២០៦០!

៥. គីម ហ៊ាង មិនមែនខ្ជិល តែក៏មិនឧស្សាហ៌ពេកទេ គ្រាន់តែយល់ថាជីវិតមានរសជាតិដូចជា ស្ករ អំបិល ប៊ីចេង ទឹកខ្មេះ ទឹកទន្លេ និងទឹកសមុទ្រ!
បណ្ឌិត គីម ហ៊ាង

photo 2026-03-27 16-34-35