(855) 023 928 789
English Chinese (Simplified)

នេះជាពាក្យដ៏មានអត្ថន័យបំផុតរបស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង

622228668 1473351011459306 3831563780976805013 n

១. ២០ឆ្នាំដំបូង៖ ត្រូវតែរៀនអោយបានច្រើនបំផុត តាមដែលអាចរៀនបាន ព្រោះបើមិនបានរៀនក្នុងវ័យនេះ អ្នកនឹងស្តាយក្រោយមួយជីវិត!

២. វ័យ ២០ទៅ៣០ឆ្នាំ៖ ត្រូវធ្វើការ ធ្វើអាជីវកម្ម និងរៀបចំគូរជីវិតអោយត្រឹមត្រូវ ព្រោះបើមិនបានរៀន មិនមានការងារធ្វើ មិនមានមុខរបរ រៀបការគូរជីវិតខុស នោះអ្នកនឹងស្តាយក្រោយមួយជីវិត!

៣. វ័យ ៣០ទៅ៤០ឆ្នាំ៖ ត្រូវពង្រឹង និងពង្រីកសមត្ថភាព ទំនាក់ទំនង ការងារ អាជីវកម្ម ថែទាំងសុខភាព និងក្រុមគ្រួសារ អោយបានល្អ ព្រោះជាវ័យ ដែលមនុស្សជាច្រើនបានបង្កើតកំហុសធំបំផុតក្នុងជីវិត!

៤. វ័យ ៤០ទៅ៥០ឆ្នាំ៖ ពាក់កណ្តាលជីវិតបានកន្លងផុតទៅហើយ អ្នកកំពុងមើលឃើញយ៉ាងច្បាស់ពីកំរិតខុសគ្នា របស់មនុស្សក្នុងវ័យនេះ ដោយអ្នកខ្លះរស់នៅជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គល តែមានអ្នកខ្លះទៀត អត់មានទាំងគ្រួសារ ឬហូបចុក ស្នាក់នៅ ស្លៀកពាក់សមរម្យនៅឡើយទេ!

៥. វ័យចាប់ពី ៥០ឆ្នាំឡើងទៅ៖ មិនអាចត្រលប់ថយក្រោយ មិនអាចចាប់ផ្តើមសារជាថ្មី មិនមានខុសឬត្រូវ មិនមានទេពាក្យថាសោកស្តាយ ឬស្តាយក្រោយ ដោយអ្វីដែលអ្នកកំពុងទទូលបានក្នុងវ័យ ៥០ឆ្នាំ នឹងបន្តនៅជាមួយអ្នករហូតដល់ថ្ងៃចុងក្រោយនៃជីវិត!

បណ្ឌិត គីម ហ៊ាង
655502911 1521828813278192 80219319367072992 n