(855) 023 928 789
English Chinese (Simplified)

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសជួយចេញថ្លៃអាហារ ១០តុ ដល់បុគ្គលិកដែលដើរតាមលោកតាំងពីដើមរៀងមក នៅពេលរៀបមង្គលការ

544913839 1344040587723683 8894529382071489488 n-1024x682

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង នៅថ្ងៃទី៨ ខែមេសានេះ បានប្រកាសជួយចេញថ្លៃម្ហូបអាហារ​ចំនួនដល់ទៅ ១០តុ ក្នុងម្នាក់ ដល់បុគ្គលិកដែលដើរតាមលោកតាំងពីដើមរៀងមក នៅពេលពួគគេរៀបមង្គលការ ហើយគូស្វាមីអាចយកចំណងដៃទុកខ្លួនឯង។

តាមរយៈបណ្តាញសង្គម លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា អ្នកម្តាយបង្កើត លី ហ៊ន ធ្លាប់ចេញមុខ និងរៀបចំមង្គលការឱ្យកូនក្មួយ ៧នាក់ មុនពេលគាត់បានចែកឋានតាំងពី គីម ហ៊ាង និងបងប្អូនបង្កើត៥នាក់នៅក្មេង ដោយអ្នកម្តាយចុង ទោះល្អឬមិនល្អ តែគាត់បានចេញមុខក្នុងការរៀបការឱ្យបងប្អូនបង្កើត ៥នាក់ របស់ គីម ហ៊ាង ហើយឥលូវនេះម្នាក់ៗសុទ្ធតែមានកូន មានផ្ទះនៅ ឡានជិះ មុខរបរ និងការងាររៀងខ្លួន។

លោកឧកញ៉ាបណ្ឌិត បានបន្តថា លោកមានគម្រោងធ្វើថ្ងៃខួបកំណើត ១០០តុ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៧ នៅក្នុងបរិវេណបុរី វិមានសំណាង ហើយបើបុគ្គលិក ឬក្រុមការងារ ឬកីឡាករ Khmer United FC ដែលត្រូវរៀបការ តែខ្វះខាតថវិកា នោះអាចរៀបចំតាមប្រពៃណីដោយខ្លួនឯង ហើយចាំមកទទួលទានអាហារនៅទីនេះ ដោយមួយគូ អាចទទួលបានពី ៥តុ ដល់ ១០តុ។ ជាពិសេស លោកឧកញ៉ាបណ្ឌិត នឹងចេញថ្លៃម្ហូបអាហារ ភេសជ្ជៈ តន្រ្តី និងកម្មវិធីជប់លៀងទាំងអស់ ដោយគូរស្វាមីភរិយា ចាំយកចំណងដៃទុកខ្លួនឯង។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ប្រាប់ដល់ Oknha News ថាកាដូខាងលើនេះ គឺសម្រាប់បុគ្គលិក​ដែល​តស៊ូដើរតាមលោកទាំងអាជីវកម្មនិងកីឡាតាំងពីនៅកវែកកឆ្នាំង រហូតដល់ក្រុមហ៊ុនជោគជ័យជិតឈានឡើងទៅកាន់​ផ្សារភាគហ៊ុន។ លោកឧកញ៉ាបណ្ឌិត បានបន្ថែមថា មង្គលការបច្ចុប្បន្ននេះត្រូវចំណាយច្រើនណាស់ដល់រាប់ម៉ឺនដុល្លារ និងអាចខាតច្រើនថែមទៀត ដូច្នេះអ្វីដែលលោកអាចជួយបុគ្គលិកបាន នៅពេលលោកជោគជ័យគឺការរៀបចំពិធីជប់លៀងជូនម្នាក់ៗ​ចំនួន ១០តុ ដែលមានតម្លៃប្រមាណ ៣ពាន់ដុល្លារ ឬ៤ពាន់ដុល្លារ៕

photo 2026-04-08 10-56-27