
១. ទម្រាំ គីម ហ៊ាង បានរៀនចប់ និងប្រលងជាប់ឌីប្លូម បាក់ឌុប បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នោះ គីម ហ៊ាង ធ្លាប់ទទូលបានការជួយច្រើនណាស់ពីសំណាង់បងប្អូន សាច់ញាតិ មិត្តភ័ក្តិ និងសង្គមជាតិ!
២. កូនស្រីច្បង ចូលី រៀនជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុ កូនស្រីទីពីរ អេនណា ត្រូវរៀនជំនាញពាណិជ្ជកម្មអន្តរជាតិ ហើយកូនប្រុសទីបី ជីងឡុង ត្រូវរៀនជំនាញ Cyber Security តាមចំណង់ចំណូលចិត្តរបស់កូន!
៣. ព្រឹកនេះ គីម ហ៊ាង បានពិភាក្សារជាមួយភរិយាថា នឹងផ្គត់ផ្គង់ ១០០% ដល់ក្មួយស្រីសាច់ថ្លៃ ទីណា អោយរៀនចប់ថ្នាក់វេជ្ជបណ្ឌិត និងរៀនបន្តយកជំនាញឯកទេស ទាំងនៅក្នុងទ្វិបអាស៊ី និងទ្វិបអឺរ៉ុប!
៤. គីម ហ៊ាង មានឆន្ទះជួយពិត មានលទ្ធភាពជួយពិត និងមានផែនការជួយពិត គ្រាន់តែអ្នកដែលមកអោយជួយ ភាគច្រើនមានល្បិច មានភាពមិនពិត មានភាពមិនស្អាតស្អំ មិនទៀងត្រង់ និងលោភលន់ពេក!
៥. គីម ហ៊ាង ចូលចិត្តជួយដល់មនុស្សម្នាក់ ដែលម្នាក់នេះអាចជួយដល់មនុស្សដប់នាក់ ហើយដប់នាក់នេះអាចជួយដល់មនុស្សរាប់រយឬពាន់នាក់!
បណ្ឌិត គីម ហ៊ាង