នេះជាការលើកឡើងរបស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ថាបើមិនហ៊ានដើរតាមក្តីសុបន្តិនោះសព្វថ្ងៃក៏គ្មាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែរ
-
Khmer Real Estate Co., Ltd
-
| 03 June 2026, 8:41 am |
-
16 Views
១. បើកាលឆ្នាំ ១៩៩៥ ក្នុងវ័យ ១៦ឆ្នាំ កម្លោះសង្ហា គីម ហ៊ាង មិនហ៊ានដើរតាមក្តីសុបន្តិ ដោយសារស្ថានភាពចំពោះមុខ និងឧបសគ្គនានា នោះសព្វថ្ងៃក៏គ្មាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដ៏ស្រស់សង្ហាម្នាក់នេះទេ!
២. ទោះ គីម ហ៊ាង មិនទាន់ជោគជ័យ ឬបានធ្វើរឿងអស្ចារ្យអីច្រើន តែយ៉ាងហោចណាស់ ក៏មិនធ្លាប់ ឬមានចេតនាធ្វើរឿងអាក្រក់ទេ!
៣. គីម ហ៊ាង គ្រាន់តែចង់ហូបឆ្ងាញ់ ដេកស្រួល និងសប្បាយចិត្តរាល់ថ្ងៃ ដោយមិនស្រវាចាប់យកឋានៈ បុណ្យសក្តិ និងទ្រព្យសម្បត្តិច្រើនហួសហេតុ រហូតដល់ភ្លេចចាយពេលវេលាអោយខ្លួនឯង និងជាមួយក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងសង្គមជាតិ!
អតីតក្មេងវត្តមន្រ្តី កុដិលេខ ១៨ (១៩៩៨-២០០៤)
បណ្ឌិត គីម ហ៊ាង
