(855) 023 928 789
English Chinese (Simplified)

បុរី វិមានសំណាងឡើងផ្សារហ៊ុនឆាប់! ដាក់លក់ហ៊ុនក្នុងផ្សារដំបូងក្នុងរយៈពេល៨ថ្ងៃដំបូង មានអ្នកទិញហ៊ុនជិត១ពាន់នាក់

744598102 2100409767570032 2244021462379190417 n

 បុរី វិមានសំណាងនឹងឡើងផ្សារហ៊ុនជាផ្លូវការឆាប់ៗនេះ ហើយពេលនេះបុរី វិមានសំណាងកំពុងដាក់លក់ហ៊ុនផ្សារដំបូង(IPO) កៀរគរទុនប្រមាណជាង១០លានដុល្លារដើម្បីវិនិយោគរយៈវែងលើវិស័យអចលនទ្រព្យនិងវិស័យផ្សេងៗជាច្រើនទៀត។

May be an image of one or more people, wedding, dais and text

បុរី វិមានសំណាងបានចាប់ផ្ដើមលក់ហ៊ុនក្នុងផ្សារដំបូងIPO កាលពីថ្ងៃទី២ខែកក្កដា ២០២៦ ហើយគិតត្រឹមថ្ងៃទី១០ខែកក្កដានេះ មានរយៈពេលត្រឹមតែ៨ថ្ងៃដំបូងប៉ុណ្ណោះមានអ្នកវិនិយោគចំនួន៨២៩នាក់ហើយដែលបានទិញភាគហ៊ុនបុរីនេះក្នុងផ្សារដំបូង(IPO)។

May be an image of dais and text

ការលក់ហ៊ុនក្នុងផ្សារដំបូងIPO ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកព្រោះ បុរី វិមានសំណាងគឺជាក្រុមហ៊ុនអភិវឌ្ឍនអចលនទ្រព្យដំបូងដែលឡើងលើផ្សារគោលនៅលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា)ដែលបញ្ជាក់ថាបុរី វិមានសំណាងគឺជាអាជីវកម្មខ្នាតធំខណៈតម្លៃក្រុមហ៊ុននេះមានតម្លៃប្រមាណ១០០លានដុល្លារ។

លើសពីនេះ អ្នកវិនិយោគចាប់អារម្មណ៍ដោយសារតែ បុរី វិមានសំណាង ធានាចែកភាគលាភខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តផ្សារហ៊ុនកម្ពុជា ដោយតម្លៃភាគហ៊ុនរបស់បុរីក្នុងផ្សារដំបូង(IPO) មានតម្លៃ១២០០រៀលក្នុងមួយហ៊ុន ហើយបុរី ធានាចែកភាគលាភរហូតដល់ទៅ៨%ក្នុងមួយឆ្នាំក្នុងរយៈពេល៥ឆ្នាំដំបូង។ មិនតែប៉ុណ្ណោះ អ្នកទិញហ៊ុនក្នុងផ្សារដំបូងIPO ចាប់ពី១ម៉ឺនហ៊ុនឡើងនឹងបានប្រាក់ដើម៥%ត្រលប់មកវិញភ្លាម។

May be an image of one or more people, dais and text

គួរបញ្ជាក់ផងដែរបច្ចុប្បន្ន បុរី វិមានសំណាងកំពុងដាក់លក់ហ៊ុនក្នុងផ្សារដំបូង(IPO)ពីថ្ងៃនេះរហូតដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦នេះ។ ចង់ទិញហ៊ុន បុរី វិមានសំណាងក្នុងផ្សារដំបូងIPO បងប្អូនត្រូវតែមានគណនីជួញដូរ។ បើមិនទាន់មានគណនីជួញដូរ អាចបើកគណនីជួញដូរពីឥឡវបាន។ អាចចុចទីនេះ មើលរបៀបបើកគណនីជួញដូរ។

សម្រាប់បងប្អូនដែលមានគណនីជួញដូរហើយ អាចបំពេញពាក្យស្នើសុំទិញហ៊ុនតាមនេះ៖

https://subscription.bvs.com.kh/ បើពិបាកទិញ សូមមើលវីដេអូគំរូពីរបៀបទិញហ៊ុនតាមនេះ៖ https://www.facebook.com/reel/1012585201360489