
ដំណើរជីវិត និងជោគជ័យក្នុងអាជីវកម្មរបស់ ឧកញ៉ា បណ្ឌិត គីម ហាង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក (Borey Vimean Samnang Plc - BVS) គឺជាគំរូដ៏អស្ចារ្យមួយនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ចាប់ផ្តើមចេញពីចំណុចសូន្យក្នុងនាមជាភ្នាក់ងារអចលនទ្រព្យវ័យក្មេង និងក្រីក្រម្នាក់កាលពីឆ្នាំ ២០០១ បច្ចុប្បន្ន លោកបណ្ឌិតបានដឹកនាំក្រុមហ៊ុនឈានទៅរកការបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដំបូងគេ ដែលនឹងត្រូវចុះបញ្ជីជាផ្លូវការនៅលើ ផ្សារធំ (Mainboard) នៃផ្សារមូលបត្រកម្ពុជា (CSX) ជាមួយតម្លៃទីផ្សាររហូតដល់ ១០០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២៦ នេះ។

នៅក្នុងឱកាសដ៏ពិសេសនេះ ឧកញ៉ា បណ្ឌិត គីម ហាង បានធ្វើបទបង្ហាញផ្ទាល់ខ្លួនជាភាសាអង់គ្លេស និងភាសាខ្មែរ ជូនដល់ថ្នាក់ដឹកនាំ និងម្ចាស់ក្រុមហ៊ុនធំៗចំនួន ២៥ នាក់ អំពីប្រធានបទដ៏សំខាន់៖ «ហេតុអ្វីបានជាត្រូវវិនិយោគលើក្រុមហ៊ុន បុរី វិមានសំណាង ម.ក?»។

ផែនការយុទ្ធសាស្ត្រនៃការបោះផ្សាយលក់មូលបត្រ (IPO)
ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព និងពង្រីកវិសាលភាពអាជីវកម្ម ក្រុមហ៊ុន បុរិ វិមានសំណាង ម.ក (Borey Vimean Samnang Plc) បានរៀបចំផែនការហិរញ្ញវត្ថុយ៉ាងច្បាស់លាស់ដូចខាងក្រោម៖
ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO): ក្រុមហ៊ុននឹងបោះផ្សាយលក់ភាគហ៊ុនចំនួន 10% នៃតម្លៃក្រុមហ៊ុនសរុប ដែលស្មើនឹង ១០ លានដុល្លារអាមេរិក។ អ្វីដែលជាភាពទាក់ទាញខ្លាំងសម្រាប់វិនិយោគិន គឺការធានាផ្តល់ភាគលាភ (Dividend Guaranteed) យ៉ាងហោចណាស់ 8% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំដំបូង។

ចក្ខុវិស័យវែងឆ្ងាយ៖ ផែនការអាជីវកម្ម ៣០ ឆ្នាំ (២០២៦-២០៥៦)
មិនត្រឹមតែជោគជ័យលើគម្រោងបច្ចុប្បន្ននោះទេក្រុមហ៊ុន បុរី វិមានសំណាង ម.ក (Borey Vimean Samnang Plc) បានដាក់ចេញនូវផែនការមេ រយៈពេល ៣០ ឆ្នាំទៅអនាគត យ៉ាងអស្ចារ្យ ក្នុងគោលដៅសាងសង់លំនៅដ្ឋាន វីឡា និងខុនដូ ឱ្យបានរហូតដល់ ១០០,០០០ យូនីត។
លើសពីការសាងសង់ផ្ទះ គម្រោងអនាគតរបស់ក្រុមហ៊ុននឹងត្រូវបង្កើតឡើងជា «ទីក្រុងរណបសហគមន៍ឆ្លាតវៃ និងពេញលេញ» ដែលរួមមាន៖ សាលារៀន, មន្ទីរពេទ្យ, ផ្សារទំនើប, រោងចក្រ, ធនាគារ, មជ្ឈមណ្ឌលកម្សាន្ត, មជ្ឈមណ្ឌលកីឡាដ្ឋានចម្រុះ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ។
ព័ត៌មានទំនាក់ទំនងសម្រាប់វិនិយោគិន៖
ទូរស័ព្ទ៖ 012 96 2000 / +855 12 96 2000
អ៊ីមែល៖ This email address is being protected from spambots. You need JavaScript enabled to view it.
គេហទំព័រ៖ www.bvs.com.kh