(855) 023 928 789
English Chinese (Simplified)

រៀន និងវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា ជាមួយ ឧកញ៉ាបណ្ឌិត គីម ហ៊ាង

Website2
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក នឹងរៀបចំ​សិក្ខាសាលាស្តីពី ““រៀននិងវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា” នៅសាលាតិចណូ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

កម្មវិធីសិក្ខាសាលានឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃ នៅក្នុងសាលា​តិចណូ លើមហាវិថីសហពន្ធ័រុស្សី និងសម្រាប់អ្នកចូលរួម ២២២នាក់ ដែលចង់ចេះអំពីការទិញ និងលក់ភាគហ៊ុន ពិសេសសម្រាប់អ្នកចង់វិនិយោគទៅលើមូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO) របស់ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក។

May be an image of text

សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាស​ដាក់លក់​ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោក​អ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទង​ទៅលោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: This email address is being protected from spambots. You need JavaScript enabled to view it. បានគ្រប់ពេល។

May be an image of slow loris and text

សម្រាប់អ្នកចង់យល់ដឹង​ និងចង់វិនិយោគជាមួយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនមានតម្លៃ ១០០ លានដុល្លារ។
???? ចូលរួមដោយសេរី និងឥតគិតថ្លៃ!​ (Free of Charge)
???? កាលបរិច្ឆេទ៖ ១៦ សីហា ២០២៦
⏰ ម៉ោង៖ ៨:០០ ព្រឹក - ១២:០០ ថ្ងៃត្រង់
???? ទីតាំង៖ សាលាតិចណូ (ITC)
✍???? ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/5VcRr8vhLZabx2Nz8 ឬស្កែន QR Code លើរូបភាព!
សម្រាប់ព័ត៌មានបន្ថែម៖ +855 61 96 2000
អ៊ីមែល៖ This email address is being protected from spambots. You need JavaScript enabled to view it.
គេហទំព័រ៖ www.bvs.com.kh