
រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់អតិថិជន ក៏ដូចជាការធានានូវបទដ្ឋានរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់ បុរី វិមានសំណាង បន្តរុញច្រានសកម្មភាពសាងសង់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដោយផ្តោតសំខាន់លើគុណភាព និងភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងក្នុងគម្រោង។
ការចាក់បេតុងផ្លូវក្នុងគម្រោងត្រូវបានអនុវត្តឡើងយ៉ាងផ្ចិតផ្ចង់ ដោយប្រើប្រាស់បច្ចេកវិទ្យាសាងសង់ទំនើប និងគ្រឿងចក្រស្តង់ដារខ្ពស់ ព្រមទាំងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមវិស្វករជំនាញ។

ស្តង់ដារបេតុងរឹងមាំ៖ ធានាបាននូវភាពធន់ ការពារការជ្រាបទឹក និងអាចទ្រទ្រង់ទម្ងន់បានយ៉ាងល្អ។
បរិស្ថានរស់នៅស្អាតបាត និងទីធ្លារធំទូលាយ៖ ផ្លូវក្នុងគម្រោងត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញ-ចូល និងផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ។
ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់តម្លៃអចលនទ្រព្យរបស់អតិថិជននាពេលអនាគត។

បុរី វិមានសំណាង មិនត្រឹមតែផ្តល់ជូននូវសំណង់ផ្លូវដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងប្រមូលផ្តុំនៃវីឡាប្រណិតៗបែបក្លាសិក ដែលត្រូវបានរចនាឡើងយ៉ាងស្អាតប្រណិត សក្តិសមបំផុតសម្រាប់គ្រួសារដែលស្វែងរកស្ថាបត្យកម្មដ៏ថ្លៃថ្នូរ និងជីវិតរស់នៅប្រកបដោយភាពស៊ីវិល័យ។
