(855) 023 928 789
English Chinese (Simplified)

មូលហេតុដែលប្រជាជនកម្ពុជារាប់ពាន់នាក់

Website10

 

មូលហេតុដែលប្រជាជនកម្ពុជារាប់ពាន់នាក់ចូលរួមគាំទ្រភាគហ៊ុន IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង

មានប្រជាជនកម្ពុជារាប់ពាន់នាក់ហើយ បានជួយទិញមូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO) របស់ក្រុមហ៊ុនបុរី វិមានសំណាង ដោយអ្នកខ្លះបានទិញ ៣០ដុល្លារ ៥០ដុល្លារ ១០០ដុល្លារ តែក៏មានអ្នកខ្លះបានជួយទិញរាប់សែនភាគហ៊ុន ដោយសារ៖
ពួកគាត់ជាមិត្តភក្តិ ជាអ្នករាប់អាន និងជាអ្នកគាំទ្រ ដែលដឹង ស្គាល់ ​និងទុកចិត្តលើ គីម ហ៊ាង ដែលបានប្រឡូកក្នុងអាជីវកម្ម ២៥ឆ្នាំ ដោយភាពត្រឹមត្រូវ និងច្បាស់លាស់ ទាំងនៅកម្ពុជា អាស៊ី និងអាមេរិក។

May be an image of text
ពួកគាត់ចង់អោយក្រុមហ៊ុន បុរី​ វិមានសំណាង អាចសាងសង់បុរី វិមានសំណាង អោយបានច្រើនទីតាំង សាងសង់ និងលក់ផ្ទះ វិឡា ខុនដូ ១០០ ០០០យូណីត បើកសាលារៀន មន្ទីរពេទ្យ ផ្សារ រោងចក្រ ធនាគារ មជ្ឍមណ្ឌលលំហែកំសាន្ត និងមជ្ឈមណ្ឌលលេងកីឡាចម្រុះ អាចចូលផ្សារភាគហ៊ុនក្រុងហុងកុង និងផ្សារភាគហ៊ុនអាមេរិក ក្នុងថ្ងៃអនាគត។


ពិសេសពួកគាត់ចង់ជួយអោយកូនខ្មែរ ដែលមានសមត្ថភាពពិតៗមកពីគ្រួសារធម្មតា អាចបង្កើតអាជីវកម្មធំៗ ផ្តល់ការងារអោយប្រជាជន បង់ពន្ធអោយរដ្ឋអោយបានត្រឹមត្រូវ និងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗនៅក្នុងតំបន់អាស៊ាន និងពិភពលោក។

ដោយក្តីគោរពរាប់អានពីខ្ញុំបាទ
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
ទូរសព្ទ័លេខ: 012 96 2000
Email: This email address is being protected from spambots. You need JavaScript enabled to view it.
Website: www.bvs.com.kh