ឧកញ៉ាបណ្ឌិត គីម ហ៊ាង អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាស្តីពី «ឱកាសមាសនៃការវិនិយោគមូលបត្រ» នៅខេត្តស្វាយរៀង
-
Khmer Real Estate Co., Ltd
-
| 22 August 2026, 1:21 pm |
-
6 Views

ខេត្តស្វាយរៀង, ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ — ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ បុរី វិមានសំណាង បានអញ្ជើញចូលរួមជាគណៈអធិបតី និងវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់ស្តីពី «ឱកាសមាសនៃការវិនិយោគមូលបត្រ» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០ នាទីព្រឹក នៅសាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខេត្តស្វាយរៀង)។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងវាគ្មិនជំនាញរួមមាន៖
-លោកស្រី ម៉ៅ ភិរក្ស នាយិកាការិយាល័យប្រតិបត្តិការនៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
- លោក តុល ថុល នាយកជាន់ខ្ពស់សាខា ក នៃសាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី
- លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ បុរី វិមានសំណាង
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងយុទ្ធសាស្ត្រសំខាន់ៗអំពីទីផ្សារមូលបត្រនៅកម្ពុជា ព្រមទាំងបើកឱកាសឱ្យវិនិយោគិន ធុរជន និងសាធារណជនក្នុងខេត្តស្វាយរៀង បានយល់ដឹងកាន់តែច្បាស់ពីការបង្កើតប្រភពចំណូលបន្ថែមតាមរយៈការវិនិយោគប្រកបដោយសុវត្ថិភាព និងចីរភាព។
នៅក្នុងកម្មវិធីនេះផងដែរ សិក្ខាកាម និងអ្នកចូលរួមទាំងអស់បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានយល់ដឹងកាន់តែស៊ីជម្រៅអំពីកលានុវត្តភាព និងឱកាសវិនិយោគលើ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ព្រីមៀម មានកិត្យានុភាព និងសក្ដានុពលខ្ពស់ក្នុងទីផ្សារ។
តាមរយៈការចែករំលែកដោយផ្ទាល់ពី ឧកញ៉ាបណ្ឌិត គីម ហ៊ាង ព្រមទាំងវាគ្មិនកិត្តិយស បានធ្វើឱ្យអ្នកចូលរួមទទួលបាននូវទស្សនវិស័យថ្មីៗ យុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ និងទំនុកចិត្តខ្ពស់ក្នុងការសម្រេចចិត្តវិនិយោគ ដើម្បីទាញយកផលចំណេញ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000