ឧកញ៉ាបណ្ឌិត គីម ហ៊ាង អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដើម្បីចែករំលែកបទពិសោធន៍ និងកលានុវត្តភាពវិនិយោគ
-
Khmer Real Estate Co., Ltd
-
| 05 September 2026, 1:56 pm |
-
47 Views
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបើកចំហទស្សនវិស័យថ្មីៗ ក៏ដូចជាចែករំលែកចំណេះដឹង និងយុទ្ធសាស្ត្រវិនិយោគប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារមូលបត្រកម្ពុជា ជូនដល់សាធារណជន និងវិនិយោគិនទាំងអស់។
កម្មវិធីដ៏ថ្លៃថ្លានេះ មានការអញ្ជើញចូលរួមពីវាគ្មិន និងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗរួមមាន៖
លោកស្រី ម៉ៅ ភិរក្ស នាយិកាការិយាល័យប្រតិបត្តិការនៃក្រុមហ៊ុនមូលបត្រ អេសុីលីដា ម.ក
លោក ចាន់ ចនប៉ុណ្ណៈ នាយកជាន់ខ្ពស់សាលា “ក” នៃសាខាក្រុមហ៊ុនក្នុងស្រុកធនាគារ អេសុីលីដា ភីអិលសុី (ខណ្ឌមានជ័យ សង្កាត់បឹងទំពុនទី១)
លោកបណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រ អេសុីលីដា ម.ក
លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ បុរី វិមានសំណាង
ការចូលរួមរបស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យ និងធុរកិច្ចនៅកម្ពុជា នឹងបន្ថែមទម្ងន់យ៉ាងសំខាន់ដល់សិក្ខាសាលានេះ តាមរយៈការចែករំលែកនូវបទពិសោធន៍ជាក់ស្តែង ទស្សនវិស័យសេដ្ឋកិច្ច និងឱកាសក្នុងការបង្កើនទ្រព្យសម្បត្តិប្រកបដោយចីរភាព។
សម្រាប់ព័ត៌មានបន្ថែម៖ +855 61 96 2000











