ឧកញ៉ាបណ្ឌិត គីម ហ៊ាង អញ្ជើញចូលរួមជាគណៈអធិបតី និងជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា «ឱកាសមាសនៃការវិនិយោគមូលបត្រ» ដើម្បីចែករំលែកបទពិសោធន៍ និងកាលានុវត្តភាពវិនិយោគ
-
Khmer Real Estate Co., Ltd
-
| 14 September 2026, 8:56 am |
-
0 View
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០ ព្រឹក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានអញ្ជើញចូលរួមជាគណៈអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី «ឱកាសមាសនៃការវិនិយោគមូលបត្រ» ដែលរៀបចំឡើងនៅសាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខណ្ឌច្បារអំពៅ-សង្កាត់ច្បារអំពៅទី១)
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីវាគ្មិន និងថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន៖
• លោកស្រី ម៉ៅ ភិរក្ស នាយិកាការិយាល័យប្រតិបត្តិការនៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
• លោក វ៉ា មាន នាយកជាន់ខ្ពស់សាខា «ក» នៃសាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី ខណ្ឌច្បារអំពៅ-សង្កាត់ច្បារអំពៅទី១
• លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក
តាមរយៈសិក្ខាសាលានេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចែករំលែកបទពិសោធន៍ និងទស្សនវិស័យពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងផ្តល់ជាចំណេះដឹង និងទស្សនៈសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍លើការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា។
ការចូលរួមរបស់ថ្នាក់ដឹកនាំ និងវាគ្មិនជំនាញក្នុងវិស័យមូលបត្រ និងធុរកិច្ច បានរួមចំណែកផ្តល់នូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់អ្នកចូលរួម អំពីឱកាស កត្តាសំខាន់ៗ និងទស្សនវិស័យនៃការវិនិយោគក្នុងទីផ្សារមូលបត្រ។
សម្រាប់ព័ត៌មានបន្ថែម៖
+855 61 96 2000