(855) 023 928 789
English Chinese (Simplified)

សាលាមួយនេះមានអត្ថន័យជ្រាលជ្រៅណាស់សំរាប់ខ្ញុំបាទ គីម ហ៊ាង

778972571 1752099482594732 6030343922128760091 n

ចប់បាក់ឌុប ១៩៩៨ តែបានចូលរៀននៅសាលានេះ ១៩៩៩ ក្នុងនាមជានិស្សិតក្មេងវត្តមហាមន្រ្តី កំព្រាម្តាយ មកពីខេត្តស្វាយរៀង ធ្វើការពេលយប់ក្នុងក្លិបកំសាន្ត និង KTV (៦យប់ ដល់២ភ្លឺ)!

No photo description available.
បន្ទប់រៀនលេខ 9E នៅជាន់ទី៣ នៅសាលានេះ គឺជាការិយាល័យដំបូង ២០០១ កាលនៅជានិស្សិតផ្នែកទេសចរណ៌ និងបដិសណ្ឋារកិច្ច ក្រោមឈ្មោះ Phnom Penh Tour Service (PPTS)!

បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាលាផ្សេង តែបានមកបង្រៀនថ្នាក់បរិញ្ញាបត្រនៅសាលានេះ ៧ឆ្នាំ (2006-2013) ហើយបានចូលរៀនថ្នាក់បណ្ឌិត នៅសាលានេះ ២០០៧ តែបានបញ្ចប់ថ្នាក់បណ្ឌិត នៅសាលាផ្សេង ២០១៧ (មាននិក្ខេបបទត្រឹមត្រូវ) ដោយធ្លាប់បានបដិសេធឱកាសទៅរៀនយកបណ្ឌិត នៅបរទេស ២០០៧ ដោយសារទើបរៀបការ មានកូនមួយ ផ្ទះកំពុងបង់រំលោះធនាគារ ហើយយកគ្រួសារជាធំ!
បណ្ឌិត គីម ហ៊ាង