ទ្រព្យសម្បត្តិ ភាពជោគជ័យ និងសុភមង្គលពិតប្រាកដក្នុងជីវិត
-
Khmer Real Estate Co., Ltd
-
| 13 November 2026, 9:41 am |
-
8 Views

នៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ ការខិតខំប្រឹងប្រែងរកលុយកាក់ ការសាងតំណែង និងការប្រមូលទ្រព្យសម្បត្តិ គឺជាគោលដៅចម្បងដែលមនុស្សភាគច្រើនយល់ថាជាអត្ថន័យនៃភាពជោគជ័យ។ ប៉ុន្តែ តើធនធាន និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ នឹងមានន័យអ្វីទៅវិញ ប្រសិនបើគ្មានមនុស្សជាទីស្រឡាញ់នៅក្បែរ ឬគ្មានសុខភាពល្អដើម្បីរីករាយជាមួយវា?
1. ស្រាបំផ្លាញសុខភាព ល្បែងបំផ្លាញទ្រព្យសម្បត្តិ ហើយស្រីបំផ្លាញអ្វីៗគ្រប់យ៉ាង តែបើគ្មានមនុស្សស្រីទេ តើលុយកាក មាសប្រាក់ ទ្រព្យសម្បត្តិ ឋានៈ និងបុណ្យសក្តិ ដែលមនុស្សប្រុសខំប្រឹករកយកដើម្បីនរណា?
2. មនុស្សប្រុសប្រឹងរកលុយមក មិនមែនដើម្បីធ្វើអោយខ្លួនងងមានសុភមង្គលទេ តែដើម្បីធ្វើអោយមនុស្សដែលខ្លួនស្រលាញ់មានសុភមង្គល ដោយរឿងផ្ទាល់ខ្លួនរបស់លោក Jensen Huang បានបង្ហាញអោយយើងឃើញថា បុរសជោគជ័យក្នុងអាជីវកម្មយ៉ាងណាក៏ដោយ បើមិនអាចធ្វើអោយមានតុល្យភាពរវាងបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ អាជីវកម្ម និងសង្គមជាតិ នោះទ្រព្យសម្បត្តិដែលគាត់រកបានមក នឹងក្លាយជារឿងកំប្លែងធំមួយ!
3. បើលោក Jensen Huang មានទ្រព្យសម្បត្តិត្រឹម ១៦០លានរៀល នោះក៏គ្មាននរណាចាប់អារម្មណ៌រឿងផ្ទាល់ខ្លួនរបស់គាត់ទេ តែនេះគាត់មានទ្រព្យសម្បត្តិដល់ប្រហែល ១៦០ពាន់លានដុល្លារអាមេរិក ជាអ្នកមានបំផុតទាំងដប់ក្នុងពិភពលោក អាចចិញ្ចឹមប្រទេសកម្ពុជាបានជាង ១០ឆ្នាំ និងធំជាងសេដ្ឋកិច្ចកម្ពុជាប្រហែល ៣ដង!
បណ្ឌិត គីម ហ៊ាង


