វគ្គសិក្សាថ្មីលើ «Franchise System Orientation (FSO)» របស់ក្រុមហ៊ុន KW Cambodia បានចាប់ផ្ដើមចុះឈ្មោះពីថ្ងៃនេះតទៅ។ វគ្គបណ្ដុះបណ្ដាលនេះ មានការបង្ហាត់បង្ហាញដោយផ្ទាល់ពី លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ដែលមានបទពិសោធរយៈពេល២០ឆ្នាំមកហើយក្នុងវិស័យអចលនទ្រព្យនេះ។
KW Cambodia នឹងបើកវគ្គបង្រៀននេះជាសាធារណៈដល់ប្រជាជនកម្ពុជា ដែលចាប់អារម្មណ៌ដល់ផែនការបើក KW Cambodia អោយបាន ១០០ទីតាំង និងភ្នាក់ងារលក់អោយបាន ៧០០០នាក់! វគ្គសិក្សានេះមានរយៈពេល ២សប្តាហ៌ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅថ្ងៃសៅរ៌ និងពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃ នៅថ្ងៃអាទិត្យ។

- សមាជិកមហាគ្រួសារ KW Cambodia នៅទូទាំងប្រទេសអាចចូលរួម ដោយមិនគិតថ្លៃ!
- អតីតសមាជិកមហាគ្រួសារ KW Cambodia ត្រូវបង់ថ្លៃសិក្សា ៥០ដុល្លារ!
- សាធារណៈជន ត្រូវបង់ថ្លៃសិក្សា ១០០ដុល្លារ!
- មួយវគ្គសិក្សា សម្រាប់តែ ៣០នាក់ប៉ុណ្ណោះ!
សម្រាប់ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 089 96 2000 & 016 80 3456