(855) 023 928 789
English Chinese (Simplified)

ងាកមើលតម្លៃដីធ្លីក្នុងខណ្ឌធំៗចំនួន ៣ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ

យើងមកដឹងអំពីតម្លៃ​ដីធ្លីនៅរាជធានីភ្នំពេញភាគខាងជើងម្ដងថាកើនឡើងដល់ណាហើយ? ដោយក្នុងនោះយើងនឹងលើកឡើងតម្លៃដីនៅក្នុងខណ្ឌចំនួន ៣ រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និងខណ្ឌសែនសុខ។

តម្លៃដីនៅក្នុងខណ្ឌទាំង ៣ ខាងលើគិតត្រឹមឆមាសទី២ ឆ្នាំ២០២៣ មានតម្លៃដូចតទៅ៖

១. ខណ្ឌសែនសុខ

  • សង្កាត់ភ្នំពេញថ្មី៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២,៧៥០ ទៅ ៤,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៨៩០ ទៅ ១,៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ទឹកថ្លា៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២,៧៥០ ទៅ ៤,១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩៨០ ទៅ ២,១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ឃ្មួញ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៩៥០ ទៅ ២,០៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះ ៣៨០ ទៅ ៨២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ក្រាំងធ្នង់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៨៤០ ទៅ ១,៩៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៨០ ទៅ ៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។


២. ខណ្ឌឫស្សីកែវ

  • សង្កាត់ឫស្សីកែវ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១,៤០០ ទៅ ៣,៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦៣០ ទៅ ១,៥៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ទួលសង្កែ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,៤៧០ ទៅ ៣,៩៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាន់ផ្លូវតូចតម្លៃចន្លោះពី ៧៩០ ទៅ ២,១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់គីឡូម៉ែត្រលេខ៦៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១,០៨០ ទៅ ២,៨២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៣០ ទៅ ១,១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ច្រាំងចំរេះ១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,០៨០ ទៅ ១,៨៨០ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ៧២០ ទៅ ១,១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ច្រាំងចំរេះទី២៖ តម្លៃដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,០៨០ ទៅ ១,៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ៧២០ ទៅ ១,១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ស្វាយប៉ាក៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៥៨០ ទៅ ១,៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៨០ ទៅ ៩៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

៣. ខណ្ឌទួលគោក

  • សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៥០០ ទៅ ៦,៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៤៥០ ទៅ ៣,៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់បឹងសាឡាង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,១៥០ ទៅ ៥,៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១,៩៥០ ទៅ ២,៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • ផ្សារដើមគរ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៦៨០ ទៅ ៥,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉។
  • សង្កាត់ផ្លូវដេប៉ូ១ ដេប៉ូ២ និងដេប៉៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៦៨០ ទៅ ៥,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ទឹកល្អក់១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៣៨០ ទៅ ៥,៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ទឹកល្អក់២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៥៥០ ទៅ ៥,៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០​ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ទឹកល្អក់៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៣៣០ ទៅ ៥,១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕