ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង ស្ថាបនិក បុរី ខេអេស រេសុីដេន
(Borey KS Residence) និងក្រុមការងារ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បាន
រៀបចំពិធីសែនដើម្បីបើកការដ្ឋានសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ចាប់ពី
២មុឺនដុល្លារឡើងទៅ នៅក្នុងគម្រោង បុរី ខេអេស រេសុីដេន ដំណាក់កាលទី២ ស្ថិតនៅ
ក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានចំងាយប្រហែល ១០គម
ពីស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ១។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី ខេអេស រេសុីដេន បានឱ្យដឹងថា៖ ការរៀបចំពិធីសែនដើម្បីបើក
ការដ្ឋានសាងសង់លំនៅដ្ឋាននៅក្នុងគម្រោង បុរី ខេអេស រេសុីដេន ដំណាក់កាលទី២ គឺដើម្បីផ្តល់ជូននូវ
លំនៅដ្ឋានសមរម្យមួយ សម្រាប់អតិថិជនទូទៅ ជាពិសេសប្រជាជនវ័យក្មេងកម្ពុជា។
សូមជម្រាបជូនថាសម្រាប់ បុរី ខេអេស រេសុីដេន ដំណាក់កាលទី១ ត្រូវបានបញ្ចប់ការសាងសង់ ១០០ភាគរយ
និងបានបំបែកក្បាលក្តីជាប្លង់រឹង LMAP រួចរាល់។ បច្ចុប្បន្ន គម្រោងបុរី ខេអេស រេសុីដេន មានប្រជាជនជា
ច្រើនបាននឹងកំពុងរស់នៅ និងកំពុងក្លាយជាសហគមន៍លំនៅឋានដ៏ធំ នៅជិតបង្កើយរាជធានីភ្នំពេញ។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 069 96 2000 / 016 96 2000 / 099 96 2000