Joomla 2.5 is an older, unsupported version of the Joomla! CMS platform. It reached its end-of-life on December 31st, 2014, meaning it no longer receives official bug fixes or security updates.

(855) 023 928 789
English Chinese (Simplified)

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសជ្រើសរើសបុគ្គលិកកម្រិតថ្នាក់ដឹកនាំ CFO និង GM នៃក្រុមហ៊ុន បុរី វិមានសំណាង

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសជ្រើសរើសបុគ្គលិកកម្រិតថ្នាក់ដឹកនាំ ដើម្បីកាន់មុខ

តំណែងសំខាន់ៗមួយចំនួន នៅក្នុងក្រុមហ៊ុន បុរី វិមានសំណាង។

photo 2024-11-17 07-41-18

 

លោកឧកញ៉ាបណ្ឌិត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក ដូច្នេះថា៖ “ពួកយើងបានចាប់ផ្តើមអាជីវកម្មតូចមួយ ក្នុងឆ្នាំ២០០១ ក្នុងនាមជាភ្នាក់ងារ

លក់អចលនទ្រព្យ អ្នកវាយតម្លៃ អ្នកគ្រប់គ្រង អ្នកវិនិយោគ និងឡើងធ្វើជាអ្នកអភិវឌ្ឍន៌អចលនទ្រព្យ ក្នុងឆ្នាំ២០១៩ ហើយនឹងចូលរួមក្នុងផ្សារភាគហ៊ុនកម្ពុជា

ក្នុងពេលឆាប់ៗខាងមុខនេះ”។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកកំពុងត្រូវការជ្រើសរើស អ្នកចាត់ការទូទៅ [General Manager (GM)], ប្រធានផ្នែកហិរញ្ញ

វត្ថុ [Chief of Financial Officer (CFO)], ប្រធានផ្នែកទីផ្សារ (Director of Sales & Marketing) និងបុគ្គលិកជំនាញទីផ្សារឌីជីថល

(Digital Marketing Officers) ផងដែរ។

សម្រាប់លោក-លោកស្រី ដែលចាប់អារម្មណ៍លើមុខតំណែងខាងលើនេះ សូមផ្ញើរប្រវត្តិរូបសង្ខេប និងផលប្រយោជន៍រំពឹងទុក ទៅកាន់អ៊ីម៉ែល

( This email address is being protected from spambots. You need JavaScript enabled to view it. ) ឱ្យបានមុនថ្ងៃទី ២៥ វិច្ឆិកា ២០២៤។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា

៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន

បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់

វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប

ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕

465697757 1090544949739916 758602194359102989 n

photo 2024-11-18 14-49-31

photo 2024-11-18 14-49-35