
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក រៀបចំកម្មវិធីរ៉ូដសូ (Roadshow) ស្តីពីការបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)ដោយកិច្ចសហការជាមួយក្រុមហ៊ុន មូលបត្រ ខេមបូឌា សុីឃ្យូរីធី

[រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦] — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ព្រីមៀម និងប្រណីតឈានមុខគេមួយនៅកម្ពុជា បានរៀបចំកម្មវិធីរ៉ូដសូ (Roadshow) យ៉ាងអធិកអធម ស្តីពី «ការបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (Initial Public Offering – IPO)» ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន មូលបត្រ ខេមបូឌា សុីឃ្យូរីធី (Cambodia Securities Plc.) ក្នុងគោលបំណងបង្ហាញពីកាលានុវត្តភាពវិនិយោគ និងផែនការរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន ជូនដល់សាធារណជន និងវិនិយោគិន។

កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន៖
-លោក Bae Heungsoo អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងនៃផ្សារមូលបត្រកម្ពុជា (CSX)
-ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក
-លោក Teng, Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន មូលបត្រ ខេមបូឌា សុីឃ្យូរីធ




កម្មវិធីនេះបានទាក់ទាញវត្តមានរបស់វិនិយោគិនជាតិ និងអន្តរជាតិ តំណាងស្ថាប័នហិរញ្ញវត្ថុ ដៃគូអាជីវកម្ម ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពីដំណើរការនៃការចូលរួមក្នុងទីផ្សារដើមទុនរបស់ បុរី វិមានសំណាង ម.ក។